Payment assistance in Cambodian


ការផ្គត់ផ្គង់ លើការបង់ប្រាក់

ឧបករណ៍ដើម្បីជួយអ្នកគ្រប់គ្រងវិក្កយបត្រទឹក និងលូទឹកស្អុយរបស់អ្នក

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលនៅត្រង់វ៉ិបសាយ solutionsontap.com.au

ឧបករណ៍ដើម្បីជួយគ្រប់គ្រងគណនីរបស់អ្នក

យើងខ្ញុំផ្តល់ជូនឧបករណ៍មួយចំនួន ដើម្បីជួយអ្នកក្នុងការ បង់ថ្លៃវិក្កយបត្រទឹក និងលូទឹកស្អុយរបស់អ្នក

គម្រោងបង់ប្រាក់

អ្នកអាចលាតសន្ឋឹងតម្លៃវិក្កយបត្ររបស់អ្នក ជាមួយគម្រោងបង់ ប្រាក់ ដោយបង់ប្រាក់រៀងរាល់ពីរសប្តាហ៍ ឬរៀងរាល់ខែ។

ដើម្បីបង្កើតគម្រោងបង់ប្រាក់ សូមចូលមើលនៅត្រង់វ៉ិបសាយ mysoutheastwater.com.au ឬទូរស័ព្ទមកយើងខ្ញុំលេខ 131 851 (មានផ្តល់ជូនសេវាអ្នកបកប្រែភាសា)។

Centrepay

Centrepay គឺជាសេវាឥតគិតថ្លៃមួយដែលចាត់ចែងការដកប្រាក់ ចេញពីប្រាក់ Centrelink របស់អ្នក (ប្រសិនបើអ្នកទទួលប្រាក់ ទាំងនេះ) ហើយដាក់បញ្ចូលប្រាក់នេះផ្ទាល់ទៅក្នុងវិក្កយបត្រទឹក និងលូទឹកស្អុយរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល វ៉ិបសាយ centrelink.gov.au ឬទូរស័ព្ទលេខ 131 202ដើម្បីនិយាយជាមួយអ្នកបកប្រែភាសា។

mySouthEastWater

mySouthEastWater គឺជាវិធីមួយដែលងាយស្រួល មានសន្តិសុខ ហើយស្រណុកដើម្បីគ្រប់គ្រងគណនីយ របស់អ្នក តាមអ៊ីនធើណិត 24/7។ បើកចូលដើម្បី៖

 • បង់វិក្កយបត្ររបស់អ្នក ហើយឆែកមើល ប្រវត្តិបង់ប្រាក់របស់អ្នក
 • ចុះឈ្មោះព័ត៌មានលម្អិតនៃបណ្ណសម្បទានរបស់អ្នក
 • បង្កើតការដកប្រាក់ផ្ទាល់ចេញពីគណនីយ ឬគម្រោងបង់ប្រាក់
 • ផ្លាស់ប្តូរពីវិក្កយបត្រក្រដាស ទៅវិក្កយបត្រ ផ្ញើតាមអ៊ីម៉េល
 • រក្សាព័ត៌មានលម្អិតរបស់លោកអ្នកឲ្យបានទាន់ បច្ចុប្បន្នភាព និងកិច្ចការច្រើនទៀត។

ចុះឈ្មោះក្នុងវិធីងាយស្រួលបី នៅតាមវ៉ិបសាយ mysoutheastwater.com.au

មានពេលច្រើនដើម្បីបង់ថ្លៃទឹក

ប្រសិនបើអ្នកពុំអាចបង់ថ្លៃវិក្កយបត្ររបស់អ្នកបានទាន់ថ្ងៃកំណត់ ទេ សូមទូរស័ព្ទមកយើងខ្ញុំលេខ 131 851 បានឆាប់ តាមលទ្ឋភាព ធ្វើទៅបាន ដើម្បីឲ្យយើងអាចធ្វើការជាមួយគ្នា ហើយស្វែងរកដំ ណោះស្រាយមួយដែលសមរម្យ។

ការផ្គត់ផ្គង់សម្រាប់ពេលណាអ្នកត្រូវការវា

ជំនួយ South East Water

ប្រសិនបើអ្នកយល់ឃើញវាមានការលំបាកដើម្បីបង់វិក្កយបត្រ របស់អ្នក អ្នកត្រូវបានអញ្ជើញមកដើម្បីពិភាក្សាដោយរក្សាភាព សម្ងាត់ ជាមួយសមាជិកក្រុមមួយដែលមានការប្តូរផ្តាច់មកពីកម្ម វិធីជំនួយ South East Water របស់យើងខ្ញុំ។ ពួកគេនឹងគិត ពិចារណាអំពីកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក បន្ទាប់មកធ្វើការ ជាមួយអ្នកលើគម្រោងមួយដើម្បីជួយអ្នកបង់ និងគ្រប់គ្រងវិក្កយ បត្រទឹក និងលូទឹកស្អុយរបស់អ្នក។

ទូរស័ព្ទ៖ 9552 3540 (ថ្ងៃច័ន្ទ ទៅថ្ងៃសុក្រ ម៉ោង៨ព្រឹក - ម៉ោង៥ល្ងាច)

អ៊ីម៉េល៖ southeastwaterassist@sew.com.au

ប្រាក់ផ្គត់ផ្គង់របស់រដ្ឋាភិបាល

Utility Relief Grant Scheme របស់រដ្ឋាភិបាលរដ្ឋ ផ្តល់ជូន ជំនួយផ្នែកហិរញ្ញវត្ថុរហូតដល់ទៅ $500 ដើម្បីជួយបង់ថ្លៃវិក្កយ បត្រទឹក និងលូទឹកស្អុយរបស់អ្នក (អ្នកក៏អាចដាក់ពាក្យសុំជំនួយ ផងដែរដើម្បីបង់ថ្លៃវិក្កយបត្រឧស្ម័ន និងអគ្គិសនី)។ ដើម្បីមានសិទ្ឋិ ទទួលបានប្រាក់ឧបត្ថម្ភ អ្នកត្រូវកាន់បណ្ណសម្បទានដែលមាន សុពលភាព ឬជាអ្នកមានប្រាក់ចំណូលទាប។ សូមទាក់ទងមក ក្រុម South East Water សម្រាប់ព័ត៌មានបន្ថែម។

បណ្ណសម្បទាន

អ្នកកាន់បណ្ណសម្បទានអាចចំណេញប្រាក់រហូតដល់ទៅ $290 ក្នុង១ឆ្នាំ លើវិក្កយបត្រទឹក និងលូទឹកស្អុយ - អ្នកគ្រាន់តែត្រូវការ មានបណ្ណណាមួយខាងក្រោមនេះ ហើយចុះបញ្ជីបណ្ណនេះជាមួយ នឹងយើងខ្ញុំប៉ុណ្ណោះ *។

 • Centrelink Pensioner Concession Card ឬ Health Care Card
 • Department of Veterans’ Affairs Pensioner Concession Card ឬ Gold Card (លើកលែងតែបណ្ណ ដែលមានដាក់សញ្ញាសម្គាល់ ‘អ្នករស់នៅក្នុងបន្ទុក’)។

* ឈ្មោះ និងអាសយដ្ឋាននៅលើបណ្ណរបស់អ្នក ត្រូវដូចគ្នានឹង ឈ្មោះ ហើយនិងអាសយដ្ឋាននៅលើគណនីទឹករបស់អ្នក - ហើយត្រូវតែជាអាសយដ្ឋានរស់នៅចម្បងរបស់អ្នក។

សូមប្រើប្រាស់ទឹកតិច ដើម្បីជួយសន្សំប្រាក់

សាមសិបភាគរយនៃទឹកដែលយើងប្រើប្រាស់តាមផ្ទះ គឺទឹកប្រើ ប្រាស់ក្នុងការងូតទឹក។ សូមព្យាយាមងូតទឹកនៅក្រោមបួននាទី ដើម្បីធានាថាអ្នកមិនប្រើប្រាស់ទឹក (ចំណាយអស់ប្រាក់) ច្រើនជាងអ្នកត្រូវការ។

ទំនាក់ទំនង

នេះគឺជាវិធីទាក់ទងមកយើងខ្ញុំ ប្រសិនបើអ្នកមានបំណងចង់ស្វែង យល់បន្ថែម។

អ៊ីម៉េល៖ support@southeastwater.com.au

ចម្ងល់ទាំងឡាយអំពីគណនីទូទៅ៖ 131 851

ជំនួយ South East Water៖ 9552 3540

អ្នកប្រើប្រាស់ TTY៖ 133 677 (ស្នើសុំលេខ 131 851)

សេវាកម្មអ្នកបកប្រែភាសា៖ 9209 0130 (គ្រប់ភាសា)

solutionsontap.com.au

វិធីដើម្បីបង់ប្រាក់

 • ការដកប្រាក់ ផ្ទាល់ចេញពីគណនីយ
 • ប័ណ្ណឥណទាន
 • មូលប្បទានប័ត្រ
 • Centrepay
 • BPAY
 • PostBillPay

សម្រាប់ព័ត៌មានលម្អិតអំពីការបង់ប្រាក់ សូមចូលមើល នៅត្រង់វ៉ិបសាយ southeastwater.com.au/paymybill


 
Was this article helpful?
       

Feedback

That’s embarrassing, sorry we couldn’t help.
Please let us know how we can improve this answer.

Please email us if you need to contact us further about your enquiry.